វ៉ាស៊ីនតោន៖ បណ្តាញព័ត៌មានខ្សែកាប (CNN) បានរាយការណ៍កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក បានឃើញអំពើហិង្សាដោយកាំភ្លើង កាន់តែកើនឡើង នៅឆ្នាំ២០២១ ដែលបានលាតត្រដាងបញ្ហាសង្គម និងនយោបាយដ៏ស៊ីជម្រៅ របស់ប្រទេសនេះ។
ឆ្នាំ២០២១ គឺជាឆ្នាំដ៏ឃោរឃៅសម្រាប់អំពើហឹង្សា ដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ដែលជាង ២ភាគ៣ នៃទីក្រុងដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសនេះ បានឃើញអំពើមនុស្សឃាតយ៉ាងច្រើន ក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍របស់ CNN កាលពីថ្ងៃអង្គារ។
ចំនួននៃអំពើហិង្សានេះ មិនបានរីករាលដាលស្មើគ្នា នៅទូទាំងប្រទេសនោះទេ។ កាសែត The Guardian បានរាយការណ៍កាលពីថ្ងៃអង្គារថា “ការបាញ់ប្រហារ ក៏ដូចជាការស្លាប់ និងរបួស ដែលមកជាមួយនោះ ត្រូវបានប្រមូលផ្តុំនៅក្នុងសហគមន៍ ដែលមានប្រាក់ចំណូលទាប ភាគច្រើនជាសហគមន៍ ជនជាតិស្បែកខ្មៅ និងឡាទីន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ញូជឺស៊ី រដ្ឋ Louisiana និងរដ្ឋដទៃទៀត” ។
ប្រភពពី CNN បានបន្ថែមថា រលកនៃអំពើហឹង្សា ដែលកំពុងកើនឡើងនេះ កាន់តែពិបាកដោះស្រាយ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានដាក់ចេញនូវអសមភាព ទាំងអស់របស់សង្គម៕ ដោយ ឈូក បូរ៉ា