ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ចេញរថក្រោះ វាយប្រហារទៅលើទីតាំងយោធារបស់ក្រុម Hamas នៅព្រំដែន ហ្គាហ្សា

បរទេស៖ នៅថ្ងៃអាទិត្យ វេលាម៉ោងប្រហែល 12:10 នាទីព្រឹក ម៉ោងក្នុងស្រុក កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសលើគោលដៅនានាក្នុងតំបន់ហ្គាហ្សា នៅក្នុងការសងសឹកបន្ទាប់ពីគ្រាប់រ៉ុក្កែតពីរគ្រាប់ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពី កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតកាលពីថ្ងៃអាទិត្យ ចំពេលប្រតិបត្តិការដែលកំពុងដំណើរការ ការចេញផ្សាយបន្តដោយស្ថាប័នយោធាអ៊ីស្រាអែលបានរៀបរាប់លម្អិតថា យន្តហោះចម្បាំងរបស់ខ្លួនបានកំណត់គោលដៅជាពិសេស “សមាសធាតុផលិតគ្រាប់រ៉ុក្កែត” ។

លើសពីនេះ រថក្រោះបានវាយប្រហារទីតាំងយោធារបស់ក្រុម Hamas នៅព្រំដែនហ្គាហ្សាស្ទ្រីព។ វិសាលភាពនៃគោលដៅនិងប្រភេទនៃគោលដៅ ត្រូវបានវាយប្រហារជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតកាលពីព្រឹកថ្ងៃសៅរ៍ ចាប់ពីតំបន់ហ្គាហ្សាស្ទ្រីបទៅច្រាំងសមុទ្រមេឌីទែរ៉ាណេភាគខាងលិចនៃ Gush Dan។

សូមជម្រាបថា អង្គការភេរវករ Hamas ទទួលខុសត្រូវចំពោះអ្វីដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាស្ទ្រីព ហើយក៏ទទួលរងនៃផលវិបាកនៃអំពើភេរវកម្មពីតំបន់ហ្គាហ្សាស្ទ្រីពនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top