បរទេស៖ នៅថ្ងៃអាទិត្យនេះរដ្ឋបាលគ្រប់គ្រងអង្គការណាសាលោកតាមរយៈមន្ត្រីជាន់ខ្ពស់លោក Bill Nelson បានប្រកាសថា
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden បានសម្រេចចិត្តក្នុងការបន្តដំណើរការនៃស្ថានីយអវកាសអន្តរជាតិ ISS រហូតដល់ឆ្នាំ២០៣០។
លោក Nelson បានបញ្ជាក់ថារដ្ឋាភិបាលរបស់លោក Biden បានបង្ហាញការប្តេជ្ញាចិត្តចំពោះ កិច្ចការងាររបស់ខ្លួនជាមួយនឹងដៃគូអន្តរជាតិ ដែលក្នុងរួមមានទាំងរុស្សីផងដែរដើម្បីអាច បន្តដំណើរការប្រតិបត្តិការរបស់ ISS ក្នុងការស្រាវជ្រាវនិងសិក្សាទៅលើគន្លងវិថិក្នុងរយៈពេលមួយទសវត្ស បន្ថែមទៀត។
គួរឲ្យដឹងដែរថាសម្រាប់ ISS នេះគឺជាគម្រោងការងារដែលសហរដ្ឋអាមេរិកនិងរុស្សី មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធអស់រយៈពេលជាង២ទសវត្ស មកហើយប៉ុន្តែអាយុកាលរបស់ ISS កាន់តែខិតជិតមកដល់ពេលចុងក្រោយហើយផងដែរ។
ស្ថានភាពតានតឹងរវាងអាមេរិកនិងរុស្សីនៅតែបន្តនៅលើយក្រៅតែពីកិច្ចការងារទាំងនេះដូចជាបញ្ហានៅអ៊ុយក្រែនបញ្ហាសព្វាវុធនិងបញ្ហាក្នុងតំបន់មជ្ឈឹមបូព៍ា
មួយចំនួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី