អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ និយាយថា មិនដូចផ្កាយដុះកន្ទុយ មានធូលីដែលគួរតែបំបែក យ៉ាងឆាប់រហ័ស ប៉ុន្តែវត្ថុនៅតែដដែល ខណៈវាបញ្ចេញសារធាតុដ៏ធំសម្បើម បន្ទាប់ពីតារាវិទូបានប្រទះឃើញវត្ថុមានធូលីដ៏អាថ៌កំបាំង មួយធ្វើដំណើរជុំវិញផ្កាយឆ្ងាយ។
យោងតាមការសិក្សា មួយត្រូវបានចេញផ្សាយលើទស្សនាវដ្តី The Astronomical Journalបាននិយាយថា អ្នកវិទ្យាសាស្ត្រមានការងឿង ឆ្ងល់ ចំពោះបរិមាណនៃធូលី ដែលវាបញ្ចេញ ក្រោយពីវត្ថុនោះប្រហែលជា ប្រព័ន្ធផ្កាយគោល២ ។
រូបភាពនៃវត្ថុត្រូវបានថត ដោយយានអវកាសតាមប្រមាញ់ ភពរបស់ NASA ជា Transiting Exoplanet Survey Satellite (TESS) ដែលបានបាញ់បង្ហោះក្នុងឆ្នាំ ២0១៨ ។
រហូតមកដល់បច្ចុប្បន្ន TESS បានរកឃើញភពចំនួន ១៧២ នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយបានដាក់បញ្ចូលគ្នានូវបញ្ជីបេក្ខជនជាង ៤,៧00 ។ វាក៏បានរកឃើញវត្ថុជាងមួយពាន់លានត្រូវបានដាក់ក្នុង TESS Input Catalog (TIC)ដោយការសិក្សាតាមដានបានកំណត់ថាជាវត្ថុ និងព្រឹត្តិការណ៍តារាសាស្ត្រជាច្រើន។
ឥឡូវនេះ លោកបណ្ឌិត Karen Collins ជាតារាវិទូនៅមជ្ឈមណ្ឌល Harvard-Smithsonian សម្រាប់រូបវិទ្យា បានរកឃើញ TIC មួយផ្សេងទៀត ដែលផ្តល់លេខ 400799224 ។ លោកវេជ្ជបណ្ឌិត Collins បានរកឃើញវត្ថុ ដោយប្រើប្រាស់ ឧបករណ៍សិក្សា ដោយម៉ាស៊ីន បានអនុវត្ត ចំពោះទិន្នន័យ TIC ដែលពីមុនបានបង្កើតការ លោតផ្កាយ ការប៉ះទង្គិចពី supernovae ការបែកបាក់នៃភព ផ្កាយគោល២ដែលប្រើទំនាញដោយខ្លួនឯង ប្រព័ន្ធផ្កាយបី ការគ្រប់គ្រងថាស និងច្រើនទៀត ៕ ដោយ៖លី ភីលីព