ព័ត៌មានអន្តរជាតិ

សត្វខ្លា លួចវាយប្រហារ មកលើកម្មករ ថែសួនឲ្យរបួស ៣នាក់ នៅជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ប៉ូលិស និងប្រតិបត្តិករឧទ្យានបានឲ្យដឹងថា ខ្លា១ក្បាលបានវាយប្រហារមកលើកម្មករ៣នាក់នៅសួន safari ក្នុងខេត្តភាគខាងជើងនៃទីក្រុងតូក្យូនៅថ្ងៃពុធនេះ ដែលធ្វើឲ្យអ្នកទាំងបីនាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

យោងតាមសមត្ថកិច្ច ខ្លា Bengal ភេទឈ្មោល អាយ១០ឆ្នាំ ដែលមានប្រវែងដងខ្លួន៣ម៉ែត្រ ទម្ងន់១៥០គីឡូក្រាម ខាំចំត្រង់ក្បាល ដែលត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។ កម្មករទាំងអស់បានដឹងខ្លួនវិញនៅពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ប្រតិបត្តិករបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឯឧទ្យាន Nasu Safari ក្នុងខេត្ត Tochigi នៅម៉ោងប្រហែល៨និង៣០នាទីព្រឹកម៉ោងក្នុងស្រុក នៅគ្រាដែលកម្មករកំពុងរៀបចំសម្រាប់សេវាកម្មប្រចាំថ្ងៃ ។ អ្នកថែរក្សា ដែលស្ថិតក្នុងវ័យ ២០ឆ្នាំ ពួកគេទាំងអស់គ្នា បានព្យាយាមដោះលែងសត្វពីទ្រុងខាងក្នុងរបស់វា ទៅកាន់ទូខាងក្រៅ ដោយបើកទ្វារចំហ ។

ប្រតិបត្តិករបាននិយាយថា ជាធម្មតាពួកគេជៀសវាងពីការនៅចន្លោះដូចគ្នាជាមួយសត្វខ្លា ប៉ុន្តែនៅថ្ងៃពុធនេះ អ្នកប្រចាំការម្នាក់បានចូលទៅក្នុងទ្រុងដោយសារតែទ្វារទ្រុងមិនដំណើរការ ។

ក្រោយកើតហេតុ សួនឧទ្យាននេះសម្រេចបិទទ្វាររយៈពេល១ថ្ងៃ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top