ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត ត្រូវបានផ្លោងចូលមូលដ្ឋានយោធា នៅអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា យោធាអ៊ីរ៉ាក់ បានឲ្យដឹងថា គ្រាប់រ៉ុក្កែត១គ្រាប់បានវាយប្រហារនៅថ្ងៃពុធនេះ មកលើមូលដ្ឋានយោធាអ៊ីរ៉ាក់ នៅជិតអាកាសយានដ្ឋានអន្តរជាតិ បាដាដ ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ ។


ទីបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានកើតឡើងនៅមុនថ្ងៃរះ នៅគ្រាដែលគ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីសង្កាត់ al-Jihad នៅភាគនិរតីនៃទីក្រុងបាដាដ ហើយបានផ្លោងមកលើមូលដ្ឋានទ័ពដែលគេស្គាល់ថា ជាជំរុំជ័យជំនះ ដែលជាកន្លែងស្នាក់នៅរបស់អ្នកជំនាញ និងទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បុគ្គលិកសន្តិសុខក៏បានប្រទះឃើញគ្រាប់រ៉ុក្កែតដែលមានគ្រាប់រ៉ុក្កែតមិនទាន់បាញ់នៅក្នុងសង្កាត់ al-Jihad ហើយបានកម្ទេចវាចោល ។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនោះទេ ប៉ុន្តែកងកម្លាំងសន្តិសុខបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top