បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានសម្តែងនូវក្តីព្រួយបារម្ភខ្លាំងឡើង ស្តីពីឥទ្ធិពលកំពុងកើនឡើង របស់ប្រទេសចិន និងបានបង្ហាញនូវ ការប្តេជ្ញាធ្វើការងាររួមគ្នា ប្រឆាំងនឹងការប៉ុនប៉ងបង្ក ឲ្យមានអស្ថិរភាពនៅក្នុងតំបន់។
ការថ្លែងពីសម្ពន្ធមិត្តទាំងពីរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលធ្វើឡើងក្រោយកិច្ចជំនួប រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសទាំងពីរនោះ បង្ហាញនូវក្តីព្រួយបារម្ភខ្លាំង មានទំហំប៉ុណ្ណា ស្តីពីប្រទេសចិន ហើយភាពតានតឹងកើនឡើង ជុំវិញបញ្ហាតៃវ៉ាន់ បានធ្វើឲ្យជប៉ុនមានការផ្តល់ លើតួនាទីសន្តិសុខកាន់តែខ្លាំង។

យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីនៃប្រទេសសម្ពន្ធមិត្តទាំងពីរ បានបង្ហាញនូវក្តីព្រួយបារម្ភថា កិច្ចប្រឹងប្រែងរបស់ចិន ធ្វើឲ្យប៉ះពាល់ដល់បទបញ្ជា ផ្អែកលើក្រឹតក្រមច្បាប់ បានបង្ហាញឲ្យឃើញពីភាព លំបាកផ្នែកនយោបាយ សេដ្ឋកិច្ច យោធានិងបច្ចេកទេស ទាំងក្នុងតំបន់និងលើពិភពលោក។
ក្រៅពីនោះ រដ្ឋមន្ត្រីទាំងនេះក៏បាននិយាយផងដែរថា ពួកលោកមានក្តីព្រួយបារម្ភយ៉ាងខ្លាំងក្លា ស្តីពីបញ្ហាសិទ្ធិមនុស្សនៅក្នុង តំនប់ស៊ីនជាំងនិងទីក្រុងហុងកុង និងបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃសន្តិភាពនិងស្ថិរភាព នៅតាមច្រកសមុទ្រតៃវ៉ាន់ ៕
ប្រែសម្រួល៖ ប៉ាង កុង
