ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បង្ហាញមន្ទិលសង្ស័យ ស្តីពី ការាអះអាងមីស៊ីលលឿន ជាងសម្លេងរបស់ កូរ៉េខាងជើង

បរទេស៖ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានបង្ហាញនូវមន្ទិលសង្ស័យស្តីពីសមត្ថភាពនៃអ្វីដែលកូរ៉េខាងជើងហៅថា ជាមីស៊ីលលឿនជាងសម្លេង ដែលបាញ់តេស្តសាកល្បងនៅក្នុងសប្ដាហ៍នេះ ដោយនិយាយថា វាហាក់បង្ហាញពីភាពរីកចម្រើនមានកម្រិតជុំវិញមីស៊ីលផ្លោងដែលមានស្រាប់របស់ទីក្រុងព្យុងយ៉ាង។

កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា ជាមីស៊ីលលឿនជាងសម្លេងទី២របស់ប្រទេស ដែលអាវុធប្រភេទនេះ ត្រូវបានគេកំណត់ថា មានល្បឿនលឿនជាងល្បឿងសម្លេងយ៉ាងតិចចំនួន៥ដង ឬក៏មានល្បឿងប្រហែល៦.២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះចូលទៅក្នុងគន្លងបរិយាកាសទាប ធ្វើឲ្យពិបាកក្នុងការចាប់សញ្ញានិងទាក់ដំណើរ។

មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលក្បាលគ្រាប់មីស៊ីល ហាក់ឈានដល់ល្បឿនលឿនជាងសម្លេងនោះ សមត្ថភាពនោះគឺមីស៊ីលផ្លោងដទៃមានដូចគ្នា ហើយការតេស្តសាកល្បងកាលពីថ្ងៃពុធ ហាក់មិនបង្ហាញរយៈចម្ងាយនិងការហោះហើរ ដែលអះអាងនៅក្នុងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។

មន្ត្រីទាំងនោះ បាននិយាយបន្តថា ប្រទេសកូរ៉េខាងត្បូងបានវាយតម្លៃថា មីស៊ីលនោះហោះហើរបានតិចជាង៧០០គីឡូម៉ែត្រ ដែលកូរ៉េខាងជើងបានអះអាង៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top