បរទេស៖យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា ដើម្បីបង្កើនចំណងទំនាក់ទំនង កាន់តែស៊ីជម្រៅរវាង សហរដ្ឋអាមេរិក និងជប៉ុននោះប្រទេសទាំងពីរឆាប់ៗនេះ នឹងធ្វើការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំមួយដើម្បីអាចចែករំលែកគ្នា ទៅលើការចំណាយវត្តមាន ទ័ពយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន។
ថ្លែងនៅក្នុងពិធីពិភាក្សាគ្នាមួយតាម វិដេអូរវាងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងជប៉ុនលោក Blinken បាននិយាយថារដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏នឹងធ្វើពិធីចុះហត្ថលេខាមួយផ្សេងទៀត ទៅលើកិច្ចព្រមព្រៀងសហការគ្នា កាន់តែជិតស្និទ្ធទៅលើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាយោធារួមគ្នា ផងដែរបួករួមជាពិសេសការប្រឈមមុខទៅនឹងការគម្រាមកំហែង ដោយអាវុធលឿនជាងសម្លេង។
កិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណាយ ទៅលើវត្តមានកងទ័ពអាមេរិកនៅជប៉ុននេះ បានក្លាយទៅជាទំរង់ថ្មីមួយ ដែលអាចបញ្ចប់ទៅនៃជម្លោះរវាងប្រទេសទាំងពីរទៅលើបញ្ហានេះ តាំងតែពីជំនាន់ដឹកនាំដោយ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ហើយលោក Blinken ជឿជាក់ថាកិច្ចព្រមព្រៀងថ្មីនឹង អាចជួយជម្រុញឲ្យមានទំហំនៃ ការវិនិយោគរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាផងដែរនាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី