បរទេស៖ អង្គការណាតូ កាលពីថ្ងៃសុក្រកន្លងទៅ បានធ្វើការប្រកាសបដិសេធ មិនទទួលយកសំណើរសុំ ដោយភាគីខាងរុស្សីឡើយ ដែលចង់ឲ្យណាតូ បញ្ចប់ទៅនៃការពង្រីង កម្លាំងយោធា ដែលប្រើប្រាស់ សម្រាប់ការពារប្រទេស អ៊ុយក្រែន។
ជាក់ស្តែងទាំងរុស្សីនិងណាតូបានធ្វើការបង្កើនចំនួនយោធាដូចគ្នានៅក្នុងតំបន់ព្រំដែនជាប់ទៅនឹងអ៊ុយក្រែនទាំងដែលភាគីទាំងពីរបានធ្វើការព្រមានគ្នាទៅវិញទៅមក
ចំពោះបញ្ហានេះកន្លងមកដែរ។
គួរឲ្យដឹងដែរថាបច្ចុប្បន្នទោះបីជាមិនទាន់បានក្លាយជាសមាជិករបស់អង្គការណាតូក្តីប៉ុន្តែអ៊ុយក្រែនដោយសារតែភ័យខ្លាចការវាយប្រហារដោយរុស្សីខ្លួន តែងតែបានព្យាយាមបន្តស្នើសុំឲ្យទាំង អាមេរិកនិងសម្ព័នមិត្ត ណាតូ ក្នុងការបង្កើនចំនួនទ័ពក្បែរព្រំដែន ព្រមទាំងទណ្ឌកម្មមួយចំនួនប្រឆាំងទៅនឹងរុស្សីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី