បរទេស៖ ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងមិនធ្វើសម្បទានណាមួយ ក្រោមសម្ពាធអាមេរិក នៅក្នុងកិច្ចពិភាក្សាស្តីពីវិបត្តិអ៊ុយក្រែន និងការទាមទារឲ្យមានការធានា សន្តិសុខពីលោកខាងលិចនោះថា និងថា មានហានិភ័យមួយ ដែលកិច្ចពិភាក្សាគ្នា អាចនឹងត្រូវបញ្ចប់ភ្លាមៗ។
តាមសេចក្តីរាយការណ៍ កិច្ចពិភាក្សាគ្នា នឹងត្រូវធ្វើឡើងនៅក្នុង ទីក្រុងហ្សឺណែវនិងទីក្រុងវីយែន ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សម្តី អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ដែលមានប្រសាសន៍ថា វាអាចទៅរួច ១០០ភាគរយដែលថា កិច្ចការការទូតអាចនឹងត្រូវបញ្ចប់ភ្លាមៗ ក្រោយកិច្ចប្រជុំតែមួយ។
លោក Sergei Ryabkov បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំមិនអាចបដិសេធអ្វីមួយបានទេ នេះគឺជាសេណារីយ៉ូអាចទៅរួចទាំងស្រុង ហើយអាមេរិកមិនគួរធ្វើការ បំភាន់អំពីរឿងនេះនោះទេ។ តាមធម្មតា យើងនឹងមិនធ្វើសម្បទានណាមួយ ក្រោមការដាក់សម្ពាធ ហើយចំពោះការគម្រាមកំហែង ដែលបង្កើតឡើងជាប់មិនដាច់ ដោយភាគីចូលរួមលោកខាងលិច ក្នុងកិច្ចពិភាក្សាខាងមុខ” ៕
ប្រែសម្រួល៖ ប៉ាង កុង