ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងមើលស្រាលអូមីក្រុង ហើយបដិសេធរៀនសូត្រ ពីជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច

វ៉ាស៊ីនតោន៖ នាពេលនេះ សហរដ្ឋអាមេរិក ហាក់បីដូចជាសង្ឃឹមថា ទម្រង់ឆ្លងថ្មីអូមីក្រុង គឺជាគ្រោះថ្នាក់បណ្តោះអាសន្ន ដោយបដិសេធ រៀនមេរៀនអំពីជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច ដូច្នេះបង្ខំកម្មករអាមេរិក ឱ្យលុតជង្គង់ម្តងទៀត នៅចំពោះមុខវិបត្ដិមួយនេះ ។

ក្នុងអត្ថបទមួយបានឲ្យដឹងថា “ករណីរាប់លាន នៃជំងឺកូវីដ-១៩ មានន័យថា មនុស្សរាប់លាននាក់ បានបាត់ការងារធ្វើ ក្នុងពេលដាក់ឱ្យនៅដាច់ពីគេ ហើយនោះមានន័យថា មានការរំខានធ្ងន់ធ្ងរ ។ ជើងហោះហើរត្រូវបានលុបចោល ។ មន្ទីរពេទ្យប្រឈមនឹងការខ្វះខាតបុគ្គលិក ។ អាជីវកម្មកំពុងបិទច្រើន និងបើកឡើងវិញតិចតួច។ កម្មវិធី និងព្រឹត្តិការណ៍កីឡាកំពុងបិទ។ សាលារៀន បានធ្លាក់ចូល ក្នុងភាពចលាចល ម្តង ទៀត ” ។

ផលប៉ះពាល់នឹងមិនត្រូវបានជួបប្រទះ ដូចគ្នានោះទេ ។ សេណារីយ៉ូសម្រាប់អ្នកដែលបានឈប់សម្រាក ឬអាចធ្វើការពីផ្ទះ គឺខុសពីអ្នកដែលមិន បានឈប់សម្រាក ហើយត្រូវធ្វើការដោយផ្ទាល់ នេះបើយោងតាមអត្ថបទ ដែលមានចំណងជើងថា “មេរៀនអាមេរិក បដិសេធមិនរៀនអំពីជំងឺកូវីដ-១៩ និង សេដ្ឋកិច្ច” ។

ប្រភពបានបន្ថែមថា “ការរំខានសម្រាប់អាជីវកម្មក៏ នឹងអាស្រ័យលើអ្វីដែលកើតឡើង ចំពោះកម្មករ និងមូលដ្ឋានអតិថិជន របស់ពួកគេ ។ លើសពីនេះ ការគាំទ្ររបស់រដ្ឋាភិបាល ដែលបានធ្លាក់ចុះជាច្រើន ក្នុងគ្រាមុនៗក្នុងអំឡុងពេលរាតត្បាត – ការធានារ៉ាប់រង ភាពអត់ការងារធ្វើ បានពង្រីក ឥណទានពន្ធលើកុមារ កម្ចីអាជីវកម្មខ្នាតតូច” ។

លោក Mark Zandi ប្រធានសេដ្ឋវិទូនៅ Moody’s Analytics ត្រូវបានគេដកស្រង់សម្តី ដោយលើកឡើងថា “យើងកំពុងទទួល បានអារម្មណ៍ថា មានការឆ្លងជាច្រើន ប៉ុន្តែវានឹងមិនគ្របដណ្តប់ លើយើងនោះទេ ប៉ុន្តែតើវានឹងមានរយៈពេលយូរប៉ុណ្ណា” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top