ព័ត៌មានអន្តរជាតិ

អាមេរិក ព្យាករណ៍ថា ការស្លាប់ដោយសារ ជំងឺកូវីដ-១៩ អាចមានលើសពី ៦០០០០នាក់ ក្នុងពេល ៤សប្ដាហ៍ខាងមុខ

វ៉ាស៊ីនតោន ៖ ការព្យាករណ៍របស់ក្រុមថ្មីពី មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានព្យាករណ៍ថា មនុស្សច្រើនជាង ៦២០០០នាក់ទៀត អាចស្លាប់ដោយសារ COVID-19 ក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ ។

ចំនួនអ្នកស្លាប់ថ្មីនៃជំងឺកូវីដ-១៩ ទំនងជានឹង កើនឡើងក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ ជាមួយនឹងការស្លាប់ថ្មីពី ១០៤០០នាក់ ទៅ ៣១០០០នាក់ទំនង ជាត្រូវបានរាយការណ៍ នៅក្នុងសប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី០៥ ខែកុម្ភៈ នេះបើយោងតាមការព្យាករណ៍ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ។

CDC បានឲ្យដឹងថា “ការព្យាករណ៍បច្ចុប្បន្នអាច មិនរាប់បញ្ចូល ទាំងស្រុងចំពោះការលេចឡើង និងការរីករាលដាលយ៉ាង ឆាប់ រហ័សនៃទម្រង់ឆ្លងថ្មីអូមីក្រុង ឬការផ្លាស់ប្តូរក្នុងការ រាយការណ៍ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ហើយគួរតែត្រូវបានបកស្រាយ ដោយប្រុងប្រយ័ត្ន” ។

ទិន្នន័យរបស់ CDC បានបង្ហាញថា ប្រទេសនេះ បានរាយការណ៍ពីការស្លាប់ថ្មីជិត ៣០០០នាក់ពី កូវីដ-១៩ កាលពីថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់ថ្មី ចាប់តាំងពីពាក់កណ្តាល ខែកុម្ភៈឆ្នាំមុន។

តួលេខនៃការស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩ មានការកើនឡើងក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ដោយសារទម្រង់ឆ្លងអូមីក្រុង បានជំរុញឱ្យមានការកើនឡើងថ្មី នៃករណីឆ្លង និងការសម្រាកនៅមន្ទីរពេទ្យ ចាប់តាំងពីដើមខែធ្នូ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top