ព័ត៌មានអន្តរជាតិ

ថៃ គាំទ្រផែនការទិញយន្តហោះចម្បាំង៤ គ្រឿងគិតជាទឹកប្រាក់អស់ប្រមាណជាង១៣ ពាន់លានបាត

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា អ្នកនាំពាក្យកងទ័ពអាកាសបានឲ្យដឹងកាលពីថ្ងៃពុធថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃឡង់ដ៏ បានគាំទ្រផែនការទិញយន្តហោះចម្បាំងចំនួន៤ គ្រឿង ដែលចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធបន្ទាប់ ជាមួយនឹងកញ្ចប់ថវិកាចំនួន១៣,៨ពាន់លានបាត ស្មើនឹង៤១៣,៦៧លានដុល្លារអាមេរិកសម្រាប់លទ្ធកម្មនេះ ។

ការអនុម័តនេះធ្វើឡើងបន្ទាប់ពីមានការចាប់អារម្មណ៍នាពេលថ្មីៗនេះ ដោយប្រមុខកងទ័ពអាកាស មេទ័ពអាកាស Marshal Napadej Dhupatemiya ក្នុងការទិញយន្តហោះចម្បាំង F-35 ចំនួន៨គ្រឿងពីក្រុមហ៊ុន Lockheed Martin Corp របស់សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យកងទ័ពអាកាស ឧត្តមនាវីឯក Prapas Sornchaidee បានប្រាប់អ្នកយកព័ត៌មានថា គណៈរដ្ឋមន្ត្រីបានយល់ព្រមលើថវិកាសម្រាប់រយៈពេល៤ឆ្នាំដោយចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធ២០២៣ ដើម្បីជំនួសយន្តហោះ F-16 ចាស់មួយចំនួនរបស់ប្រទេស ។

បច្ចុប្បន្ននេះ ប្រទេសថៃឡង់ដ៏មានយន្តហោះចម្បាំង JAS-39 Gripen ចំនួន១២គ្រឿងដែលផលិតដោយក្រុមហ៊ុន Saab របស់ប្រទេសស៊ុយអ៊ែត និងយន្តហោះចម្បាំង F-16 និង F-5 របស់អាមេរិក រាប់សិបគ្រឿង ដែលយន្តហោះខ្លះបានដំណើរការតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top