ព័ត៌មានអន្តរជាតិ

ពុទ្ធោ! ពេលនេះ អ្នកស្លាប់ដោយសារតែកូវីដកើនជិត៦លាននាក់ ឆ្លងជាង៣០០លាននាក់ហើយ

នាពេលបច្ចុប្បន្ននេះ ទិន្នន័យចំនួនអ្នកឆ្លង និងស្លាប់បាត់បង់ជីវិតកូវីដ១៩ នៅលើពិភពលោក នៅតែបន្តកើនឡើង ជារៀងរាល់ថ្ងៃ គិតមកដល់ត្រឹមម៉ោង៩ព្រឹក ទី១៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនករណីអ្នកឆ្លងជំងឺកូវីដ១៩សរុបទាំងអស់ នៅទូទាំង សាកលលោកមានរហូតទៅដល់ ៣២០, ៦៧៣,១៤៦នាក់ អ្នកជាសះស្បើយ ២៦៣,៩៩៩,២៧៨នាក់ ចំណែកឯអ្នកស្លាប់វិញបានកើនឡើងរហូតទៅ ៥,៥៣៨,៥០២នាក់ ឯណោះ ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ (Worldometer) ដែលជាគេហទំព័រ កត់ត្រាទិន្នន័យអ្នកឆ្លងជំងឺកូវីដ១៩ គ្រប់បណ្តាប្រទេស ដែលគំរាមកំហែងលើសាកលលោក ដោយជំងឺ ដ៏កាចសាហាវកូវីដ១៩ ។

ប្រទេស ដែលឆ្លងកូវីដ១៩ បូករួមជាមួយនឹងការ វាយលុយនៃអូមីក្រុង យ៉ាងឆាប់រហ័សច្រើនជាងគេបំផុតនោះ គឺសហរដ្ឋអាមេរិក ដែលជាប្រទេស ដែលមានអត្រា អ្នកឆ្លងចំនួន 65,236,475នាក់ បន្ទាប់មករួមមានប្រទេស ឥណ្ឌា ប្រេស៊ីល អង់គ្លេសនិង បារាំង សុទ្ធសឹងតែជាប្រទេស ដែលមានអត្រាឆ្លង និងស្លាប់ច្រើន ជាងគេក្នុងបញ្ជី ទាំង៥ប្រទេសដំបូងលើលោកក្នុងទិន្នន័យរបស់ Worldometer។

១. អាមេរិក មានអ្នកឆ្លងចំនួន 65,236,475នាក់ ជាសះស្បើយ 42,911,490នាក់ និងស្លាប់ចំនួន 869,212នាក់

២. ឥណ្ឌា អ្នកឆ្លងចំនួន 36,571,423នាក់ជាសះស្បើយ 34,806,277នាក់ និងស្លាប់ចំនួន 485,043នាក់

៣. ប្រេស៊ីលអ្នកឆ្លងចំនួន 22,815,827នាក់ជាសះស្បើយ 21,650,151 នាក់និងស្លាប់ចំនួន 620,609នាក់

៤. អង់គ្លេសអ្នកឆ្លងចំនួន 14,967,817នាក់ជាសះស្បើយ 11,126,953នាក់ និងស្លាប់ចំនួន151,342នាក់

៥. បារាំង អ្នកឆ្លងចំនួន 13,240,304នាក់ជាសះស្បើយ 8,857,455នាក់និងស្លាប់ចំនួន 126,530នាក់ ។

Most Popular

To Top