ស្ថានទូតរុស្ស៊ី ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានការណ៍អស្ថេរភាព នយោបាយ ក្នុងស្រុក នៅតែបន្តកើតមាន នៅផ្នែកខ្លះ នៃប្រទេសមីយ៉ាន់ម៉ា ។

បេសកជនការទូតនេះ បានរាយការណ៍ថា “ស្ថានការណ៍នយោបាយផ្ទៃក្នុង មិនស្ថិតស្ថេរនៅតែបន្តកើតមាន នៅក្នុងតំបន់មួយចំនួន នៃប្រទេសមីយ៉ាន់ម៉ា ហើយមានជម្លោះប្រដាប់អាវុធ ដែលកំពុងបន្តកើតមាន ជាមួយក្រុមជនជាតិភាគតិច និងកងកម្លាំងប្រឆាំង” ។

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេស ក្នុងគ្រា អាសន្នរយៈពេលមួយឆ្នាំ ។ មន្ត្រីកងទ័ពបានអះអាង ពីការក្លែងបន្លំនៅក្នុងការបោះឆ្នោតសភា កាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលឈ្នះដោយគណបក្ស សម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជី។ ការតវ៉ាប្រឆាំងនឹងការ ទម្លាក់រដ្ឋាភិបាលស៊ីវិលបានបន្តកើតមានចាប់ តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១ មក៕
