ទូរទស្សន៍ NHK បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា រលកយក្សស៊ូណាមិ បានទៅដល់កោះ Amami នៃប្រទេសជប៉ុន ហើយជាមួយនឹងរលកកម្ពស់ ប្រហែល ១,២ម៉ែត្រ។

មិនទាន់មានរបាយការណ៍ភ្លាមៗ ណាមួយអំពីការខូចខាតនោះទេ ។ យោងតាមទីភ្នាក់ងារឧតុនិយម របស់ជប៉ុន បានឱ្យដឹងថា រលកកម្ពស់រហូតដល់ទៅ ៣ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងបោកបក់មកលើកោះនានា ។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ បានឱ្យដឹងថា រលកយក្សស៊ូណាមិ ត្រូវបានបង្កឡើងដោយការផ្ទុះ នៅក្រោមទឹកដ៏ធំមួយ នៃភ្នំភ្លើង Hunga-Tonga-Hunga-Ha’apai ក្នុងទីក្រុងតុងហ្គា (ប៉ាស៊ីហ្វិកខាងត្បូង) កាលពីថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។ អាជ្ញាធរជប៉ុនបានជម្រុញ ប្រជាជនឱ្យចាកចេញពីតំបន់ ច្រាំងសមុទ្រជាបន្ទាន់ ៕
