បរទេស ៖ ព្យុះរដូវរងាដ៏ធំមួយ បាននាំមកនូវព្រិល និងទឹកកក ធ្លាក់យ៉ាងខ្លាំង នៅផ្នែកខ្លះ នៃសហរដ្ឋអាមេរិក និង ប្រទេស កាណាដា ដោយបានធ្វើឱ្យ ប្រជាជនជាង ៨០ លាននាក់ ស្ថិតនៅក្រោមការព្រមាន អំពីអាកាសធាតុ ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សជាង ១៤៥ ០០០ នាក់ គ្មានអគ្គិសនី ប្រើប្រាស់នៅក្នុង រដ្ឋភាគអាគ្នេយ៍មួយចំនួន ហើយជើងហោះហើរ រាប់ពាន់ត្រូវបានលុបចោល។
រដ្ឋ Virginia, Georgia, និង North និង រដ្ឋ South Carolina បានប្រកាសដាក់រដ្ឋ ក្នុងគ្រាមានអាសន្ន ។ សេវាអាកាសធាតុជាតិ សហរដ្ឋអាមេរិក (NWS) និយាយថា ព្រិលច្រើនជាង ៣០ សង់ទីម៉ែត្រ ត្រូវបានគេរំពឹងទុកនឹងកើតឡើង នៅក្នុងតំបន់មួយចំនួន ។
សេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានថា ព្រិល និងទឹកកក អាចបណ្តាលឱ្យ “ការធ្វើដំណើរប្រឈមនឹងគ្រោះថ្នាក់ ការដាច់ចរន្តអគ្គិសនី និងការបាក់ដើមឈើ” ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បានឱ្យដឹងថា ក្រុមល្បាតផ្លូវហាយវេ បានរាយការណ៍ពីគ្រោះថ្នាក់ រថយន្តរាប់រយគ្រឿង៕
ប្រែសម្រួលៈ ណៃ តុលា
