សភារបស់ប្រទេសឥណ្ឌូណេស៊ី បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីផ្លាស់ប្តូររដ្ឋធានីចេញពីហ្សាការតា ទៅកាន់តំបន់ព្រៃ Kalimantan នៅលើកោះ Borneo។
ច្បាប់រដ្ឋធានីថ្មីដែលផ្តល់ក្របខណ្ឌ ច្បាប់មួយសម្រាប់គម្រោងដ៏ធំ ដែលមានតម្លៃ៣២ពាន់លានដុល្លារ របស់លោកប្រធានាធិបតី Joko Widodo ចែងអំពីផែនការផ្តល់ថវិកា សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងរដ្ឋធានីថ្មីនេះ។

រដ្ឋធានីថ្មី នឹងមានឈ្មោះថា «Nusantara» ដែលមានន័យថាប្រជុំកោះឥណ្ឌូណេស៊ី ដែលលោកប្រធានាធិបតី Widodo បានជ្រើសរើស។ រដ្ឋធានីថ្មីមានតួនាទីសំខាន់ ហើយជានិមិត្តរូបនៃអត្ត សញ្ញាណរបស់ជាតិ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី។
រដ្ឋធានីហ្សាការតា បច្ចុប្បន្នជាទីក្រុងដ៏មមាញឹក មានប្រជាពលរដ្ឋ១០ លាននាក់ ហើយមានបញ្ហាកកស្ទះខ្លាំង ទឹកជំនន់ និងខ្យល់កខ្វក់ ជាដើម ជាហេតុនាំឲ្យមានការប្ដូររាជធានី ទៅកាន់ទីតាំងថ្មី៕ Source: Sabay

