ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី៖ ការឈ្លានពានរុស្ស៊ី លើអ៊ុយក្រែន មិនមែនជាការពិតទេ

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារនេះថា ភាពអាចមានការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន គឺមិនមែនជាការពិតនោះទេ និងថា លោកចាំបាច់ត្រូវធ្វើការពិភាក្សា អំពីវិបត្តិនោះ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។

លោកខាងលិច នាពេលថ្មីៗនេះ បានបង្ហាញនូវការភ័យខ្លាច អំពីភាពអាចមានការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន ដោយកងទ័ពរុស្ស៊ីរាប់សែននាក់ ដែលបានប្រមូលផ្តុំគ្នានៅជិតព្រំដែន របស់ប្រទេសអ៊ុយក្រែន ប៉ុន្តែទីក្រុងមូស្គូបានធ្វើការបដិសេធថា គ្មានគម្រោងឈ្លានពាន បែបនោះនោះទេ។

នៅក្នុងអំឡុងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាល់បានី កាលពីថ្ងៃចន្ទ លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំមិនមានទស្សនកិច្ចថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន គឺជាវិធីសាស្ត្រពិតនោះទេ ព្រោះប្រទេសអ៊ុយក្រែន មិនមែនជាប្រទេសធម្មតាឡើយ គឺអ៊ុយក្រែន ជាប្រទេសដ៏រឹងមាំមួយ”។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកបានបន្តដូច្នេះថា “សម្រាប់ប្រទេសរុស្ស៊ី ដើម្បីធ្វើចំណាត់ការនោះ វានឹងចាំបាច់ត្រូវពិនិត្យមើលស្ថានការណ៍ ក្នុងពិភពលោកទាំងមូល និងស្ថានភាពខ្លួនផ្ទាល់”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top