លោកតា Saturnino de la Fuente ជាជនជាតិអេស្ប៉ាញដែល ជាប់កំណត់ត្រា Guinness ថាជាបុរសចាស់ជាងគេបំផុតរបស់ពិភពលោក បានទទួលមរណភាព កាលពីម្សិលមិញក្នុងជន្មាយុ ១១២ ឆ្នាំ ៣៤១ ថ្ងៃ។
កំណត់ត្រាពិភពលោក បានប្រកាសឈ្មោះលោក Fuente ជាបុរសមានវ័យចំណាស់ជាងគេបំផុត របស់ពិភពលោក កាលពីខែកញ្ញា ពេលដែលគាត់មានអាយុ ១១២ ឆ្នាំ ២១១ ថ្ងៃ។ លោកបានកើតនៅក្នុងសង្កាត់ Puente Castro នៃទីក្រុងឡេអននៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩០៩។
Fuente បានរស់រានមានជីវិត ពីជំងឺគ្រុនផ្តាសាយអេស្ប៉ាញ ដែលបានផ្ទុះឡើងក្នុងឆ្នាំ ១៩១៨ ហើយបានរៀបការ ជាមួយប្រពន្ធឈ្មោះ Antonina ដោយមានកូនស្រី ៧ នាក់និងកូនប្រុសម្នាក់ បន្ទាប់មកមានចៅ ១៤ នាក់និងចៅទួត ២២ នាក់ ៕