បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទៅដល់ ប្រទេសអ៊ុយក្រែនហើយ ក្នុងពេលដែលភាពភ័យខ្លាច អំពីការឈ្លានពានរបស់រុស្ស៊ី កាន់តែមានសំពាធឡើង។

តាមផែនការលោក Blinken នឹងត្រូវបើកជំនួបពិភាក្សា ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងទីក្រុងកៀវមុនពេល ដែលនឹងត្រូវជួបជាមួយនឹង សម្ព័ន្ធមិត្តផ្សេងទៀត ក្នុងតំបន់អឺរ៉ុប ព្រមទាំងសមភាគីខាងរុស្ស៊ី នៅថ្ងៃសុក្រក្នុងទីក្រុងហ្សេណែវ។
ទោះបីជាយ៉ាងណាក្តីប្រទេសរុស្ស៊ី តែងតែបានធ្វើការបដិសេធជាដដែលថា មិនដែលមានផែនការក្នុងការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន ដែលជាប់ជិតខាងនោះឡើយ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់អាមេរិក នៅតែប្រកាន់ជំហថារុស្ស៊ី នឹងវាយប្រហារមកលើអ៊ុយក្រែន គ្រប់ពេលទាំងអស់បាន៕ ប្រែសម្រួល៖ស៊ុនលី
