ព័ត៌មានអន្តរជាតិ

សិង្ហបុរី រកឃើញអ្នកវិជ្ជមាន វីរុសបំប្លែងខ្លួនថ្មី Omicron ជាង១.០០០នាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីកូវីដ-១៩ ឆ្លងថ្មីចំនួន១.៦១៥ករណី គិតត្រឹមរសៀលថ្ងៃពុធ ដែលរួមមានអ្នកឆ្លងក្នុងស្រុក ចំនួន១.២០៥ នាក់ និងករណីនាំចូលចំនួន៤១០ករណី ។

មានអ្នកស្លាប់ម្នាក់ នេះបើយោងតាមស្ថិតិឆ្លងចុងក្រោយបង្អស់ នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល (MOH)។ នេះនាំឱ្យចំនួនអ្នកស្លាប់ ដោយសារផលវិបាក នៃមេរោគឆ្លងកើនដល់៨៤៤នាក់ ។

ចំនួនករណីនៅថ្ងៃពុធ គឺកើនឡើងពី១.៤៤៨នាក់ ដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ ។

អត្រាកំណើននៃការឆ្លងប្រចាំសប្តាហ៍គឺ១,៩៦កើនឡើងពី១,៧៦កាលពីថ្ងៃអង្គារ ។ តួលេខខាងលើ ១ មានន័យថា ចំនួនករណីថ្មីប្រចាំសប្តាហ៍កំពុងកើនឡើង ។

ការឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron ថ្មីសរុបចំនួន១.១៨៥នាក់ ត្រូវបានបញ្ជាក់កាលពីថ្ងៃពុធ ដែលរួមមានករណីនាំចូលចំនួន ២២០នាក់ និងករណីក្នុងស្រុកចំនួន៩៦៥នាក់ ។ នេះត្រូវបានបង្ហាញ ជាសំណុំទិន្នន័យដាច់ដោយឡែក ពីករណីកូវីដ-១៩ប្រចាំថ្ងៃ ។

គិតត្រឹមថ្ងៃពុធនេះ ប្រទេសសិង្ហបុរី បានកត់ត្រាករណីកូវីដ-១៩ចំនួន២៩៦.០៧៧ករណីចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top