ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន GM ពង្រីកទីផ្សារ សម្រាប់កោសិកា ឥន្ធនៈអ៊ីដ្រូសែន លើសពី រថយន្តរបស់ខ្លួន

DETROIT ៖ ក្រុមហ៊ុន General Motors កំពុងស្វែងរកទីផ្សារថ្មី សម្រាប់ប្រព័ន្ធកោសិកា ឥន្ធនៈអ៊ីដ្រូសែន របស់ខ្លួន ដោយប្រកាសថា ខ្លួននឹងធ្វើការជាមួយក្រុមហ៊ុនមួយ ផ្សេងទៀត ដើម្បីបង្កើតម៉ាស៊ីន ភ្លើងចល័ត ស្ថានីយ៍សាករថយន្តអគ្គិសនី និងម៉ាស៊ីនផលិត ថាមពលសម្រាប់ជំរុំយោធា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ម៉ាស៊ីនភ្លើងដែលគ្មានការ បំភាយឧស្ម័ននឹងត្រូវបានរចនាឡើង ដើម្បីផ្តល់ថាមពលដល់អគារពាណិជ្ជកម្មធំៗ ក្នុងករណីមានការ ដាច់ចរន្តអគ្គិសនី ប៉ុន្តែក្រុមហ៊ុននិយាយថា វាអាចទៅរួចថា នៅថ្ងៃណាមួយម៉ាស៊ីនតូចៗ អាចដាក់លក់នៅលើទីផ្សារ សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ។
ក្រុមហ៊ុនផលិតរថយន្តនិយាយថា ខ្លួននឹងផ្គត់ផ្គង់ប្រព័ន្ធ ថាមពលកោសិកាឥន្ធនៈដល់ការ ច្នៃប្រឌិតថ្មីនៃទីក្រុង Lindon រដ្ឋ Utah នឹងសាងសង់ម៉ាស៊ីនភ្លើង និងស្ថានីយ៍សាកថ្មលឿន ។
ភាពជាដៃគូនេះបន្ថែមផលិតផល និង ប្រាក់ចំណូលបន្ថែមទៀត ពីប្រព័ន្ធថាមពលអ៊ីដ្រូសែនរបស់ GM ឥឡូវនេះកំពុងត្រូវ បានបង្កើតឡើង សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ក្បាលរថភ្លើង និង សូម្បីតែយន្តហោះ ។ លោក Charlie Freese នាយកប្រតិបត្តិ នៃអាជីវកម្មអ៊ីដ្រូសែនរបស់ GM បានប្រាប់អ្នកយកព័ត៌មានថា ម៉ាស៊ីនបង្កើតអ៊ីដ្រូសែន មានភាពស្ងប់ស្ងាត់ជាងម៉ាស៊ីន ដែលដំណើរការដោយប្រេងឥន្ធនៈ ហើយផលិតផលតែមួយគត់ របស់ពួកគេគឺទឹក ។

លោកបានបន្តថា វាលឿនពេកក្នុងការនិយាយអំពីតម្លៃ ប៉ុន្តែបាននិយាយថា ការផលិតប្រព័ន្ធគួរតែចាប់ផ្តើម នៅឆ្នាំក្រោយ។ ដំបូងឡើយ ម៉ាស៊ីនភ្លើងនឹងមានបំណង ផ្តល់ថាមពលដល់ស្ថានីយ៍ប៉ូលីស ឬការប្រើប្រាស់ឧស្សាហកម្ម ក៏ដូចជាការប្រគុំតន្ត្រី នៅខាងក្រៅ។ ប្រព័ន្ធទាំងនេះដំណើរការយ៉ាងស្ងប់ស្ងាត់ អ្នកអាចឈរក្បែរ ប្រព័ន្ធនេះពេលកំពុងសន្ទនា ៕ដោយ៖លី ភីលីព

Most Popular

To Top