ព័ត៌មានអន្តរជាតិ

Arsenal ចាញ់ Liverpool ដល់ទៅ២ទល់នឹង០ នៅជើងទី២ Carabao Cup

ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ហាក់ដូចជាមិនសំណាងសោះ ក្នុងការប្រកួតជើងទី២ ពានរង្វាន់ Carabao Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ដោយបានត្រឹមចាញ់ក្រុមភ្ញៀវ Liverpool តដៃមិនរួច ។

កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Diogo Jota គឺជាអ្នករកគ្រាប់បាល់បាន២គ្រាប់ម្នាក់ ឯងនៅក្នុងការប្រកួតនេះ ពោលគឺនាទីទី១៩ម្តងនិងនៅ
នាទីទី៧៧ម្តងទៀត ហើយលើសពីនេះកីឡាករ Thomas Partey របស់ Arsenal បានទទួលកាតក្រហមមួយផងដែរ ។

Liverpool គ្រប់គ្រងបាល់បានទៅដល់៥៤ភាគរយ និងស៊ុតចេញបាន១១ដង ចំគោលដៅ៣ដង ខណៈដែល Arsenal ស៊ុត បាន៧ដងចំគោលដៅ
២ដងប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top