អង់គ្លេស ៖ ព្រឹត្តិការណ៍កីឡា កម្មវិធីទូរទស្សន៍ ភាពយន្ត និងការផ្សាយបន្តផ្ទាល់ មានឥទ្ធិពលត្រូវបានគេរំពឹងថា នឹងអាចធ្វើទៅបានពីស្ទូឌីយ៉ូ ដែលនឹងធ្វើគន្លងគោចរ ចម្ងាយ ២៥០ ម៉ាយពីលើផែនដី ត្រូវអនុញ្ញាត ឲ្យតារាសម្ដែង និងអ្នកបង្កើតមាតិកា អាចថតពីលើផែនដី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
ក្រុមហ៊ុននៅពីក្រោយផែនការសម្រាប់ Tom Cruise ដើម្បីថតខ្សែភាពយន្ត នៅក្នុងលំហបានបង្ហាញថា ខ្លួននឹងបើកដំណើរការ ស្ទូឌីយ៉ូភាពយន្ត ដំបូងគេរបស់ពិភពលោក នៅក្នុងគន្លងតារាវិថីសម្រាប់រយៈពេល ២ ឆ្នាំ ។ សហគ្រាសកម្សាន្តលំហអាកាស ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស (SEE) និយាយថា សង្វៀនភាពយន្ត និងកីឡា នឹងស្ថិតនៅក្នុងម៉ូឌុលនឹងចូលចត នៅមជ្ឈមណ្ឌលអវកាស អន្តរជាតិ (ISS) នៅចុងឆ្នាំ ២០២៤ ។
វាមិនត្រឹមតែធ្វើឲ្យអ្នកផលិត ខ្សែភាពយន្តបង្កើតខ្សែភាពយន្តអវកាសធ្វើគោចរជុំវិញផែនដី ប៉ុណ្ណោះទេ ប៉ុន្តែ SEE ព្យាករណ៍ថា វាក៏នឹងរៀបចំព្រឹត្តិការណ៍កីឡា នៅក្នុងលំហ និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលចង់បង្កើតមាតិកានៅចម្ងាយ ២៥០ ម៉ាយពីលើភពផែនដី ។
ម៉ូឌុល និងSEE-1នឹងក្លាយជាផ្នែកមួយ នៃដៃពាណិជ្ជកម្មថ្មីរបស់ ISS គឺស្ថានីយ៍ Axiom ដែលគ្រប់គ្រងការសាងសង់ផងដែរ ហើយនឹងអណ្តែត ដោយសេរីនៅឆ្នាំ ២០២៧ ។ ស្ថាបនិក SEE លោក Dmitry និង Elena Lesnevsky បាននិយាយ ថា “SEE-1 គឺជាឱកាសមិនគួរឲ្យជឿ សម្រាប់មនុស្សជាតិ ដើម្បីផ្លាស់ទីទៅកាន់អាណាចក្រ ផ្សេងគ្នា និងចាប់ផ្តើមជំពូកថ្មីដ៏គួរឲ្យរំភើប នៅក្នុងលំហ ។
វានឹងផ្តល់នូវផ្ទះ តែមួយគត់ និងអាចចូលប្រើប្រាស់ បានសម្រាប់លទ្ធភាព កម្សាន្តគ្មានព្រំដែន នៅក្នុងកន្លែងប្រមូលផ្តុំទៅ ដោយហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយភាពច្នៃ ប្រឌិតនឹងបញ្ចេញ នូវពិភពថ្មីនៃភាពច្នៃប្រឌិត។ ជាមួយនឹងអ្នកដឹកនាំទូទាំងពិភពលោក Axiom Space សាងសង់ឧបករណ៍បដិវត្តន៍ ដ៏ទំនើបនេះ SEE-1 នឹងផ្តល់មិនត្រឹមតែជាកន្លែង ដំបូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរចនាសម្ព័នលំហ អាកាសមានគុណភាពខ្ពស់បំផុត អាចឲ្យការពង្រីកឧស្សាហកម្មកម្សាន្តពិភពលោក រាប់ពាន់លានដុល្លារ ទៅកាន់គន្លងផែនដីទាប ៕ដោយ៖លី ភីលីព