ព័ត៌មានអន្តរជាតិ

សិង្ហបុរី ប្រឈម នឹងការផ្ទុះឆ្លងជំងឺកូវីដ១៩ ជាថ្មីម្តងទៀត ខណៈចំនួនអ្នកឆ្លងប្រចាំ ថ្ងៃកើនឡើងទ្វេដង

ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បាននិយាយថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពីចំនួនជាមធ្យម ៨០០នាក់ ក្នុងមួយថ្ងៃ កាលពីសប្តាហ៍មុន ដល់ចំនួនប្រមាណជិត ១ ៥០០នាក់ កាលពីថ្ងៃទី២០ ខែមករា ដោយភាគច្រើន ជាករណីឆ្លងក្នុងសហគមន៍ ។

យោងតាមក្រសួង នេះបានឱ្យដឹងថា ករណីឆ្លងនេះអាចកើនឡើងទ្វេដង រៀងរាល់ពីរទៅបីថ្ងៃ ហើយអាចឈាន ដល់ចំនួនពី ១០ ០០០នាក់ទៅ ១៥ ០០០នាក់ ឬច្រើនជាងនេះក្នុងមួយថ្ងៃ ។ ដើម្បីបង្កើនការការពារ ប្រឆាំង នឹងវីរុសបម្លែងអូមីក្រុង ប្រទេសសិង្ហបុរី នឹងបន្តកម្មវិធីចាក់វ៉ាក់សាំង ការពារដល់ប្រជាជន ដែលមានអាយុចាប់ពី ១២ឆ្នាំទៅ ១៧ឆ្នាំ ។

គិតមកទល់ពេលនេះ សិង្ហបុរីមានអ្នកឆ្លងកូវិដ១៩​ សរុប ៣១៣ ៧៧២នាក់។ ក្នុងនោះមានអ្នកជាសះស្បើយ ២៩៩ ៤៤៨នាក់ និងអ្នកបាត់បង់ជីវិតចំនួន ៨៤៨នាក់ផងដែរ៕

Most Popular

To Top