កូរ៉េ ៖ បើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Jin Ho អតីតអ្នកយកព័ត៌មាន ផ្នែកកម្សាន្ត និងតារា YouTuber បានចែករម្លែក អំពីចិត្តសប្បុរសរបស់ Junho សមាជិកក្រុម 2PM ជាមួយអ្នកទស្សនា ។
YouTuber បានរាយការណ៍ថា ថ្មីៗនេះ Junho បានផ្តល់អំណោយ ដល់អ្នកកាសែតជាមួយនឹងសំបុត្រផ្ទាល់ខ្លួន ដែលសរសេរដោយដៃ។ កាលពីថ្ងៃទី ២៦ ខែមករា លោក Lee Jin Ho បានបង្ហោះវីដេអូមួយចែករម្លែកបទពិសោធន៍ផ្ទាល់ ដែលអ្នកសារព័ត៌មានកម្សាន្ត មានជាមួយតារា K-pop / តារាសម្តែង។ សម្រាប់វីដេអូនោះ អ្នកយកព័ត៌មានបានពន្យល់ថា Lee Jun Ho បានចូលរួមក្នុងកិច្ចសម្ភាសន៍ផ្សេងៗ ដើម្បីរម្លឹកដល់ការ បញ្ចប់រឿងដ៏ពេញនិយម ‘The Red Sleeve’ ។
អ្នកយកព័ត៌មានបាននិយាយថា កាលថ្ងៃទី ៣ និងទី ៤ ខែមករា Lee Junho ផ្ទាល់បានចូលរួមសម្ភាសន៍ដែលត្រូវបានធ្វើឡើងដើម្បីប្រារព្ធពិធីបញ្ចប់នៃ ‘The Red Sleeve’ ។ ការសម្ភាសន៍ ត្រូវបានធ្វើឡើង តាមប្រព័ន្ធអ៊ីនធើណេត តាមរយៈវីដេអូ Conference ហើយមួយថ្ងៃបន្ទាប់ពីការ សម្ភាសន៍ត្រូវបានបញ្ចប់ Junho បានផ្ញើសំបុត្រ សរសេរដោយដៃទៅកាន់ អ្នកសារព័ត៌មានទាំង ៨0 នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ ដែលបានធ្វើឡើងរយៈពេល២ថ្ងៃ ៕ ដោយ៖លី ភីលីព