ព័ត៌មានអន្តរជាតិ

រុស្សីធ្វើសមយុទ្ធ កងទ័ពជើងទឹក ដើម្បីការពារផ្លូវ ដឹកជញ្ជូន តាមនាវានៅអាក់តិក

បរទេស ៖ យោងតាមការបញ្ជាក់ដោយអង្គភាគកងទ័ពជើងទឹក ស្ថិតនៅភាគខាងជើង របស់រុស្សី កាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា
នាវាចម្បាំងរបស់រុស្សី បានធ្វើដំណើរទៅដល់ឈូងសមុទ្រ បារ៉ែន ហើយដើម្បីរៀបចំកិច្ចការងារ ធ្វើសមយុទ្ធយោធាដ៏ធំមួយ។

សកម្មភាពយោធារបស់រុស្សីលើកនេះ កំពុងត្រូវបានតាមដានយ៉ាង ជិតស្និទ្ធបំផុត ដោយបណ្តាប្រទេស លោកខាងលិច ជាពិសេសនៅចំពេលដែលរុស្សីកំពុងចល័តទ័ព យ៉ាងច្រើននៅក្បែរព្រំដែន ប្រទេសអ៊ុយក្រែន បង្កជាភាពភ័យខ្លាចថា រុស្សីនឹងបង្កសង្រ្គាម វាយលុយយក អ៊ុយក្រែន។

រដ្ឋាភិបាលក្រុងមូស្គូ ធ្លាប់បានបញ្ជាក់ហើយ កាលពីសប្តាហ៍កន្លងទៅថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធយោធា ជើងទឹក ជាច្រើនជាមួយនឹងកងកម្លាំងយោធាជើងទឹកទាំងអស់ របស់ខ្លួនតាមមហាសមុទ្រ ដែលជាច្រកចេញចូលទៅដល់រុស្សី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top