បរទេស៖ បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនថា ប្រទេស អ៊ុយក្រែន បានទទួលសព្វាវុធ យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចទឹកបាក់ទំនប់ពីសហរដ្ឋអាមេរិក និងណាតូ រួមទាំងទីប្រឹក្សា “រាប់មិនអស់” មកពីប្រទេសលោកខាងលិច។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមអ្នកតំណាងរុស្ស៊ីនៅក្នុងអង្គការសហប្រជាជាតិ “ការទាញយកប្រយោជន៍ពីអ្នកដែលមិនចូលចិត្តរុស្ស៊ី (Russophobia) ក្នុងចំណោមប្រជាជនរបស់ខ្លួន និងរដ្ឋដែលមានគំនិតដូចគ្នា និយាយអំពីការប្រមូលផ្តុំកងទ័ពរុស្ស៊ីដែលស្ទើរតែជាឫសគល់នៃបញ្ហាទាំងអស់ [អាមេរិក] ភ្លេចបញ្ជាក់ឱ្យច្បាស់ថា ការពិភាក្សានេះគឺអំពីកងកម្លាំងរុស្ស៊ី គឺនៅលើទឹកដីរុស្ស៊ី”។
បេសកកម្មអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បន្តថា «នេះគឺផ្ទុយទៅនឹងសព្វាវុធរបស់អាមេរិក និងអង្គការណាតូ និងទីប្រឹក្សារាប់មិនអស់ ដែលបានផ្តល់ឱ្យអ៊ុយក្រែន យ៉ាងច្រើន និងឱ្យទៅរដ្ឋមួយចំនួនទៀតដែលនៅជិតព្រំដែនរុស្ស៊ី។ វាក៏មិនមានការពន្យល់អំពីអ្វីដែលកងទ័ពជើងទឹកអាមេរិកដែលបង្កើនភាពតានតឹងនៅក្នុងតំបន់សមុទ្រខ្មៅកំពុងធ្វើនៅជិត ឆ្នេរសមុទ្ររុស្ស៊ី ផងដែរ»៕ប្រែសម្រួលៈ ណៃ តុលា