បរទេស ៖ លោក Duong Van Minh នៅខេត្ត Binh Duong ភាគខាងត្បូងបានឈប់សម្រាក មួយសប្តាហ៍មុនពេលបុណ្យចូលឆ្នាំថ្មី (Tet) ចាប់តាំងពីស្រុកកំណើត របស់លោក នៅខេត្ត Thanh Hoa តម្រូវឱ្យអ្នកចូលខេត្តនេះ ធ្វើចត្តាឡីស័ក រយៈពេលប្រាំពីរថ្ងៃ។
គាត់បានប្រាប់ VnEpxress International ថា “ខ្ញុំព្រួយបារម្ភប្រសិនបើមានករណី ឆ្លងមួយចំនួន អាជ្ញាធរខេត្ត Thanh Hoa នឹងមិនអនុញ្ញាត ឱ្យខ្ញុំត្រឡប់មកវិញទេ ដូច្នេះហើយខ្ញុំបានសុំឱ្យច្បាប់ឱ្យបានមុន ជាងពីឆ្នាំមុន” ។
យោងតាមសារព័ត៌មាន VnEpxress ចេញផ្សាយនៅថ្ងៃ២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺ Asia Saigon Food Ingredients Jsc ពិតជាកំពុងប្រឈមនឹងការ ខ្វះខាតកម្មករ ដោយសារតែកម្មករជាច្រើន បានចាកចេញមុនថ្ងៃ នៃបុណ្យ Tet (បុណ្យចូលឆ្នាំ)។
អគ្គនាយក គឺលោក Pham Dang Long បាននិយាយថា “កម្មកររោងចក្រភាគច្រើន មកពីខេត្ត Thanh Hoa ។ ដោយសារតំបន់មួយចំនួន ក្នុងខេត្តនេះទាមទារឱ្យធ្វើចត្តាឡីស័កពី 7 ទៅ 14 ថ្ងៃ ដែលនាំឱ្យកម្មករជាច្រើន មានការព្រួយបារម្ភ” ។
ប្រទេសវៀតណាម បានកត់ត្រាជាមធ្យមចំនួន 15,437 ករណីឆ្លងកូវីដ19 ថ្មីនៅទូទាំងប្រទេសក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយនេះ៕
ប្រែសម្រួលៈ ណៃ តុលា