ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអង់គ្លេស ចេញការព្រមាន ដើម្បីពង្រឹងការការពារ តាមអ៊ីនធើណេត ប្រឆាំងនឹងការគំរាមកំហែង នៃការវាយប្រហារថ្មី របស់រុស្ស៊ី

អង់គ្លេស ៖ ប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារកាលពីថ្ងៃទី ១៤ ខែមករា មន្ត្រីអ៊ុយក្រែន បានពណ៌នាថា ការវាយប្រហារ តាមអ៊ីនធើណេតដ៏ធំ ត្រូវបានកំណត់គោលដៅលើគេហទំព័រ រដ្ឋាភិបាលប្រហែល ៧0 ហើយការវាយប្រហារ ត្រូវបានគេសង្ស័យថា ធ្វើឡើងដោយរុស្ស៊ី ប៉ុន្តែវិមានក្រឹមឡាំង បដិសេធ ។

មជ្ឈមណ្ឌល សន្តិសុខ តាមអ៊ីនធើណេត របស់ចក្រភពអង់គ្លេស បានជំរុញឲ្យអង្គការនានា របស់ចក្រភពអង់គ្លេស ពិនិត្យមើលការការពារ តាមអ៊ីនធើណេត របស់ពួកគេ ដោយសារតែមានការព្រួយបារម្ភ អំពីសក្ដានុពល នៃការវាយប្រហារ តាមអ៊ីនធើណេតថ្មីរបស់រុស្ស៊ី ដែលទាក់ទងនឹងភាពតានតឹង ជាមួយអ៊ុយក្រែន ។

ទីភ្នាក់ងារចារកម្ម GCHQ បានលើកទឹកចិត្តអ្នកគ្រប់គ្នា ឲ្យអានការណែនាំថ្មី ដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ខ្លួនមានចំណងជើងថា សកម្មភាពត្រូវចាត់វិធានការ នៅពេល ដែលការគំរាមកំហែង តាមអ៊ីនធើណេតត្រូវបានកើនឡើង ៕ដោយ៖លី ភីលីព

Most Popular

To Top