ព័ត៌មានអន្តរជាតិ

ថ្មីទៀតហើយ! កូរ៉េខាងជើង បាញ់មីស៊ីល មិនស្គាល់អត្តសញ្ញាណ ចូលក្នុងសមុទ្រខាងកើត

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា នាយសេនាធិការចម្រុះ កូរ៉េខាង ត្បូង (JCS)បានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ ហៅកាត់ (DPRK) បានបាញ់គ្រាប់មីស៊ីលមិន ស្គាល់អត្តសញ្ញាណ១គ្រាប់ឆ្ពោះទៅសមុទ្រខាងកើត ។

ខាង JCS បានឲ្យដឹងថា នៅក្នុងសារខ្លីមួយដោយមិនបង្ហាញ ពីការរៀបរាប់លម្អិតណាមួយ នៃការបាញ់នេះនៅឡើយទេ ។
គេបានដឹងថា DPRK បានលើកឡើងថា នៅក្នុងខែមករានេះ បាន ធ្វើតេស្តមីស៊ីលចំនួន៦ ក្នុងនោះរាប់ទាំងមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ១ គ្រាប់កាលពីថ្ងៃទី៥ ខែមករា និងថ្ងៃទី១១ ខែមករា ហើយបានបាញ់មីស៊ីល បំពាក់ក្បាលគ្រាប់ផ្លោងរយៈចម្ងាយខ្លី ចំនួន២កាលពីថ្ងៃទី១៤ ខែមករា និងមីស៊ីលយុទ្ធសាស្ត្រ២គ្រាប់កាលពីថ្ងៃទី១៧ ខែមករា ដែលជាប្រភេទបាញ់រយៈចម្ងាយវែង កាលពីថ្ងៃអង្គារ និងជាគ្រាប់មីស៊ីលបាញ់លើផ្ទៃរាប ដែលបាញ់ កាលពីថ្ងៃព្រហស្បតិ៍ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top