កូរ៉េខាងត្បូង បង្កើតម៉ាសការពារប្រភេទថ្មី បិទត្រឹមច្រមុះប៉ុណ្ណោះ ដែលកំពុងតែលក់ដាច់ខ្លាំង នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន The Guardian។

ម៉ាសថ្មីមួយប្រភេទនេះ គឺផលិតមកដើម្បីពាក់ការពារ ពីវីរុសកូវីដ ដោយបិទត្រឹមតែច្រមុះ។ ម៉ាសនេះ ត្រូវបានគេដាក់ឈ្មោះថា “kosk” ដែលផលិតដោយក្រុមហ៊ុនមួយ ឈ្មោះថា Atman។ ចំណែកតម្លៃវិញ ត្រូវបានគេដាក់លក់ នៅក្នុងតម្លៃ ៩៨០០វ៉ុន ស្មើនឹង ៨,១៣ដុល្លារអាមេរិក ក្នុងមួយប្រអប់ ដោយមួយប្រអប់មាន១០ម៉ាស។


ម៉ាសការពារថ្មីនេះ កំពុងទទួលបានការគាំទ្រខ្លាំង ពីប្រជាជនកូរ៉េ ដោយសារតែវាត្រូវបានរចនាឡើងមក ដើម្បីអាចឱ្យមនុស្សការពារពីវីរុសកូវីដ និងស្រួលពេលបរិភោគ ចំណីអាហារ ដោយមិនចាំបាច់ដោះចេញ ដូចម៉ាសទូទៅធម្មតា។ ចំណែកការការពារ បានកម្រិតណានោះ ក្រុមហ៊ុនផលិតម៉ាសនេះ មិនបានបញ្ជាក់បន្ថែមនោះទេ៕ Source: Sabay
