មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម Abu Ibrahim al-Hashimi al-Qurayshi បានបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង រួមជាមួយសមាជិកគ្រួសាររបស់គាត់ ខណៈកងកម្លាំងអាម៉េរិក ឆ្មក់ចូលទីជម្រកលាក់ខ្លួន កាលពីម្សិលមិញ។

ប្រធានាធិបតី Joe Biden បានប្រកាសពីការវាយឆ្មក់ពេញមួយយប់ ដោយកងកម្លាំងប្រតិបត្តិការពិសេស របស់អាមេរិក។ ក្រុមរដ្ឋអ៊ីស្លាម ក្នុងពេលកំពុងមានអំណាចដល់កំពូល បានគ្រប់គ្រងលើផ្ទៃដីជាង ១០៣.៦០០ គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹង ពីប្រទេសស៊ីរីរហូតដល់អ៊ីរ៉ាក់ និងគ្រប់គ្រងប្រជាជន ជាង៨លាននាក់។
Abu Ibrahim al-Hashimi al-Qurayshi បានចូលកាន់តំណែង ជាប្រធានក្រុម ISIS កាលពីឆ្នាំ ២០១៩ គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំឈ្មោះ Abu Bakr al-Baghdadi បានស្លាប់ក្នុងអំឡុងពេលការវាយឆ្មក់ របស់សហរដ្ឋអាមេរិក៕ Source: Sabay
