បរទេស ៖ រដ្ឋាភិបាល របស់លោក Biden នឹងធ្វើការអនុវត្ត នូវវិធានការណ៍ថ្មីៗមួយចំនួន ក្នុងការប្រឆាំងទៅ នឹងសកម្មភាពល្មើស ច្បាប់ នៃការចរាចរអាវុធ ជាពិសេសកាំភ្លើង នៅក្នុងប្រទេស ។
ការអនុវត្តថ្មី ដែលត្រូវបានដាក់ចេញ ដោយលោកប្រធានាធិបតី គឺនឹងអាចជួទៅដល់ក្រុមតុលាការ ក្នុងការប្រើប្រាស់ច្បាប់ ប្រយុទ្ធប្រឆាំង ទៅនឹងករណីប្រើប្រាស់ កាំភ្លើងខុសច្បាប់ Ghost Gun ព្រមទាំងអាចកំណត់ បានកាន់តែច្បាស់ចំពោះបទឧក្រិដ្ឋ ។
នៅអំឡុងពេលទស្សនកិច្ចនៅទកាន់ទីក្រុង New York កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Biden បានធ្វើការ អំពាវនាវសុំឲ្យមានការប្រមូលផ្តុំ នូវមូលនិធិបន្ថែមទៀត សម្រាប់គាំទ្រ ដល់សហគមន៍ ក្នុងការកែប្រែគោលនយោបាយ និងច្បាប់ក្នុងការគ្រប់គ្រង ទៅលើអាវុធឲ្យកាន់តែមានភាព ល្អប្រសើរឡើង៕
ប្រែសម្រួល៖ស៊ុនលី