បរទេស ៖ រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំ របស់លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានឈាន ទៅដល់
ការសម្រេចចិត្ត ក្នុងការលក់យន្តហោះចម្បាំង F-16 ចំនួនប្រមាណជា ១៦គ្រឿង ទៅឲ្យប្រទេសហ្ស៊កដានី ហើយក្នុងទំហំ
សរុបប្រមាណជា ៤,២១ពាន់លានដុល្លារ ។
ក្រសួងការបរទេស ដែលបានប្រកាសអំពីដំណឹងនេះ ក៏បានបញ្ជាក់ដែរថា អាមេរិកក៏បានអនុម័តលក់ ប្រព័ន្ធការពារអាកាស និងឧបករណ៍យោធាមួយចំនួន ទៀតផងដែរ ទៅឲ្យសហភាពអារ៉ាប់ ក្នុងពេលដំណាលគ្នានេះ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៦៥លានដុល្លារ និងប្រមាណជា ២៣,៧លានដុល្លារ ទៅឲ្យអារ៉ាប៊ីសាអូឌីត។
គួរឲ្យដឹងដែរថា ហ្ស៊កដានីបានធ្វើការបញ្ជាក់ ទិញយន្តហោះចម្បាំងប្រភេទ F-16C ចំនួន១២គ្រឿង និងប្រភេទ F-16D ប្រមាណជា៤គ្រឿង ហើយក្នុងនោះកញ្ចប់អាវុធផ្សេងទៀត ដូចជាប្រព័ន្ធការពារប្រព័ន្ធ ប្រយុទ្ធមួយចំនួនទៀត ដូចជា Sniperប្រភេទ AN/AAQ-33 ,គ្រាប់មីស៊ីល LAU-129និងកាំភ្លើងធំប្រភេទ M61A1 Vulcan ជាដើម៕
ប្រែសម្រួល៖ស៊ុនលី