បរទេស ៖ ប្រទេសអាល្លឺម៉ង់ កំពុងតែបានធ្វើការព្យាយាម ក្នុងការចរចាទិញ យកយន្តហោះចម្បាំង ប្រភេទ F-35 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីអាចយកមក ជំនួសយន្តហោះម៉ូដេលចាស់ Tornado នៅក្នុងជួរកម្លាំងការពារជាតិរបស់ខ្លួន។
ប្រភពចេញផ្សាយព័ត៌មាន របស់បរទេស បានបញ្ជាក់ដែរថា លទ្ធភាព នៃការបញ្ជាទិញយន្តហោះ F-35 កំពុងត្រឡប់ទៅកាន់តុចរចាគ្នាវិញ ហើយរវាងប្រទេសទាំងពីរ ប៉ុន្តែជឿជាក់ថា ការសម្រេចចិត្តណាមួយ នឹងមិនត្រូវអាច បានធ្វើភ្លាមៗនោះឡើយ។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះអ្នក នាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលកំពុងមានវត្តមាន នៅក្នុងទីក្រុងប៊ែរឡាំង គឺនៅមិនទាន់អាចធ្វើការ ឆ្លើយតប និងបញ្ជាក់លំអិតបន្ថែម អំពីព័ត៌មាននេះនោះទេ។
គួរឲ្យដឹងដែរថាយន្តហោះម៉ូដេលចាស់ៗ របស់អាល្លឺម៉ង់គឺ Tornado គឺ ជាយន្តហោះចម្បាំងមួយ ប្រភេទគត់ដែលអាចបំពាក់គ្រាប់ក្បាល នុយក្លេអ៊ែរ ដែលអាល្លឺម៉ង់ មាន ប៉ុន្តែវាគឺជាយន្តហោះដែលត្រូវបាន ប្រើប្រាស់នៅក្នុងជួរទ័ព របស់អាល្លឺម៉ង់អស់រយៈពេល ជាច្រើនឆ្នាំមកហើយគិតចាប់ តាំងតែពីឆ្នាំ១៩៨០ មកម្ល៉េះ៕
ប្រែសម្រួល៖ស៊ុនលី
