ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សាទរការឆ្លើយតបភ្លាមៗ ពីតួកគីក្នុងការផ្គត់ផ្គង់ បច្ចេកវិទ្យាដ្រូន យោធា

បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសស្វាគមន៍និងសាទរ យ៉ាងខ្លាំង ចំពោះការផ្តល់ ឲ្យពីសំណាក់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ក្នុងអំឡុង ពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ។

លោក Erdogan បានសន្យាក្នុងការផ្គត់ផ្គង់ភ្លាមៗទៅឲ្យអ៊ុយក្រែន នូវបច្ចេកវិទ្យាដ្រូន សម្រាប់ប្រឈមមុខទៅនឹង ភាពតានតឹង ជាមួយនឹងរុស្សីហើយប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចបញ្ចប់ទៅនៃវិបត្តិ អ៊ុយក្រែននិងរុស្សីនេះ ទៅបានដោយសន្តិវិធី ។

អ៊ុយក្រែនក៏បានឈានទៅដល់កិច្ចព្រមព្រៀង ជាមួយនឹងតួកគីផងដែរ ក្នុងការផលិតយន្តហោះដ្រូន ចេញពីរោងចក្ររបស់ខ្លួន គឺជាដ្រូនដែលអ៊ុយក្រែនធ្លាប់ប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមឧទ្ទាមដែលគាំទ្រ ដោយរុស្សីនៅតំបន់ Donbass នាពេលកន្លងមក ។

គួរឲ្យដឹងដែរថាកន្លងមក អ៊ុយក្រែន និងតួកគីក៏បានធ្វើការចុះកិច្ចព្រមព្រៀង ទៅលើពាណិជ្ជកម្មសេរីរវាងគ្នាផងដែរ ដើម្បីឲ្យទំហំពាណិជ្ជកម្ម រវាងគ្នាកើនឡើង ដល់១០ពាន់លានដុល្លារ ខណៈដែលបច្ចុប្បន្នធ្វើបានត្រឹមតែ ៧ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top