ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ នៅកាណាដា ធ្វើបាតុកម្មប្រឆាំងច្បាប់ រឹតត្បិត ចំពោះវ៉ាក់សាំង

បរទេស ៖ យោងតាមការចេញ ផ្សាយដោយ CGTN នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា CGTN មនុស្សជាច្រើនពាន់នាក់ នៅតាមបណ្តាទីក្រុងនានា របស់ប្រទេសកាណាដា បូករួមទាំងទីក្រុងតូរ៉ុនដូផង បាននាំគ្នាធ្វើការតវ៉ា ប្រឆាំងទៅនឹងច្បាប់ កាតព្វកិច្ចពាក់ម៉ាស នៅក្នុងប្រទេស ។

ក្រុមបាតុករ ដែលមានឈ្មោះថា Freedom Convoy បានចាប់ផ្តើមសកម្មភាព របស់ខ្លួន ដើម្បីប្រឆាំងតម្រូវ របស់រដ្ឋាភិបាលកាណាដា ចំពោះការចាក៉វ៉ាក់សាំង ជាពិសេសក្រុមអ្នកបើកបរ រថយន្តដឹកទំនិញតាមច្រកព្រំដែន ។

ប៉ុន្តែក្រោយមកចលនានេះ បានក្លាយទៅជាយុទ្ធនាការ ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងចំណាត់ការ របស់ក្រសួងសុខាភិបាល និងចំណាត់ការ របស់រដ្ឋាភិបាលលោក Justin Trudeau ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top