ព័ត៌មានអន្តរជាតិ

កណ្តូបប្រមោយ ពណ៌ផ្កាឈូក ជាប្រភេទសត្វល្អិតដ៏កម្របំផុត

រូបភាពដែលអ្នកនឹងមើល ឃើញខាងក្រោមនេះ គឺជារូបភាពនៃប្រភេទកណ្តូបដ៏កម្រមួយ ដែលមានពណ៌ផ្កាឈូកខុស ពីប្រភេទសត្វកណ្តូបដទៃទៀត។ កណ្តូបប្រមោយវែងពណ៌ផ្កាឈូកនេះ ត្រូវបានគេរកឃើញម្តង នៅក្នុងឆ្នាំ ១៨៨៧ ហើយវាពិតជាកម្រខ្លាំងមែនទែន។

កណ្តូបប្រមោយវែងភាគច្រើន មានពណ៌បៃតង ដោយមើលទៅមានលក្ខណៈ ស្រដៀងនឹងស្លឹកឈើ ដែលធ្វើឲ្យពួកវាងាយស្រួល ក្នុងការលាក់ខ្លូន ពីអ្នកប្រមាញ់។

ជាមួយគ្នានេះដែរ ការមានពណ៌ផ្កាឈូករបស់ កណ្តូបចំលែកនេះ កើតឡើងដោយ ហ្សេនបង្កើតពណ៌ក្រហម មិនធម្មតាមួយនៅក្នុងខ្លូនសត្វកណ្តូប ដែលត្រូវបានគេហៅឈ្មោះថា Erythrism។

ដោយឡែកមនុស្សភាគច្រើន ប្រហែលជានិយាយថា កណ្តូបពណ៌ផ្កាឈូកមើលទៅស្រស់ស្អាត ខ្លាំងជាងកណ្តូបពណ៌បៃតង។ ក៏ប៉ុន្តែ កណ្តូបផ្កាឈូកទាំងអស់នោះ ប្រហែលជាមិនអាចលាក់ខ្លូន និងរត់គេចពីអ្នកប្រមាញ់ ដោយសុវត្ថិភាពដូចកណ្តូបបៃតងបាននោះទេ ពីព្រោះវាមានពណ៌លេច ហើយឆើតពេកនៅពេលដែល វាទំលើរុក្ខជាតិពណ៌បៃតង។

គួរបញ្ជាក់ដែលថា ប្រភេទកណ្តូបពណ៌ផ្កាឈូកប្រមោយវែងនេះ អាចមានវត្តមាននៅក្នុងតំបន់ព្រៃ នៃអាមេរិកខាងកើតឈៀងខាងជើង និង រដ្ឋ ខារ៉ូលីណាខាងជើង នៃ សហរដ្ឋអាមេរិកភាគអាគ្នេយ៏។

Most Popular

To Top