បរទេស ៖ មន្ត្រីអាមេរិកបាននិយាយថា ប្រទេសរុស្ស៊ីបានប្រមូល ផ្តុំប្រហែល 70% នៃសមត្ថភាពយោធា ដែលត្រូវការសម្រាប់ការ លុកលុយពេញលេញលើ អ៊ុយក្រែនក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះ ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីដែលមិនបញ្ចេញ ឈ្មោះបាននិយាយថា ផ្ទៃដីនេះត្រូវបានគេរំពឹងថា នឹងកក និងរឹង ចាប់ពីពាក់កណ្តាលខែកុម្ភៈ ដែលអាចឱ្យទីក្រុងម៉ូស្គូ អាចនាំយកឧបករណ៍ ធុនធ្ងន់បន្ថែមទៀត។
រុស្ស៊ីត្រូវបានគេនិយាយថា មានទាហានជាង 100 000 នាក់នៅជិតព្រំដែន អ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបានបដិសេធផែនការវាយប្រហារ។ មន្ត្រីអាមេរិកមិន បានផ្តល់ភស្តុតាងសម្រាប់ការ ចោទប្រកាន់របស់ពួកគេនោះទេ។
ពួកគេបាននិយាយថា ព័ត៌មាននេះគឺផ្អែកលើការវាយតម្លៃស៊ើបការណ៍ ប៉ុន្តែពួកគេមិនអាចផ្តល់ព័ត៌មាន លម្អិតបានទេ ដោយសារតែភាពរសើបរបស់វា នេះបើតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ។
ក្រុមមន្ត្រីក៏បាននិយាយផងដែរថា ពួកគេមិនដឹងថា តើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានគម្រោងឈ្លានពានអ៊ុយក្រែន ឬយ៉ាងណានោះទេ ដោយបន្ថែមថា ដំណោះស្រាយការទូត នៅតែអាចធ្វើទៅបាន៕
ប្រែសម្រួលៈ ណៃ តុលា