ព័ត៌មានអន្តរជាតិ

ការសិក្សា៖ មនុស្សអាចឯកភាពគ្នា នៅពេលសួរទល់មុខគ្នាជាជាងការ ហៅជាវីដេអូ និងអ៊ីម៉ែល 

កាណាដា៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ryerson ក្នុងទីក្រុង Toronto បានរកឃើញថា មនុស្សជាតិទំនងជា យល់ព្រមនូវការងារ និងការស្វែងរកជំនួយនៅពេលសួរ ទល់មុខគ្នាជាជាងការហៅជាវីដេអូ ឬអ៊ីម៉ែល ដោយសារនាពេលបច្ចុប្បន្ននេះមនុស្សភាគច្រើនចាញ់បោក គេបណ្តាញសង្គមពេកនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការសិក្សារបស់ពួកគេត្រូវបានចេញផ្សាយនៅក្នុង Social Psychological and Personality Science អ្នកស្រាវជ្រាវដែលដឹកនាំដោយ M. Mahdi Roghanizad បាននិយាយថា យើងបានរកឃើញថាការស្វែងរកជំនួយដោយផ្ទាល់គឺប្រសើរជាងការស្វែងរកជំនួយតាមរយៈទម្រង់នៃបណ្តាញទំនាក់ទំនងសម្របសម្រួលណាមួយ រួមទាំងការស្វែងរកជំនួយលើបណ្តាញវីដេអូដែលមានមុខសមកាលកម្ម។

តាមការសិក្សា អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍មួយដើម្បីយល់ពីបណ្តាញទំនាក់ទំនងដ៏ល្អបំផុតសម្រាប់ការសុំជំនួយ។ សម្រាប់ការពិសោធន៍អ្នកចូលរួម ៨៨៨នាក់ត្រូវបានគេប្រាប់ឲ្យសួរមិត្តភក្តិ ៥ នាក់សម្រាប់ការពេញចិត្តតាមរយៈការកំណត់ដោយចៃដន្យ ការជួបមុខគ្នា ការហៅជាវីដេអូ ការហៅជាសំឡេង សារជាសំឡេង ឬសារជាវីដេអូ។

ការពេញចិត្តគឺការអានការសរសេរពាក់កណ្តាលទំព័រ ហើយអ្នកចូលរួមបានធ្វើតាមស្គ្រីបដែលបានសរសេរជាមុន ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា។ មុនពេលពួកគេចេញទៅសុំជំនួយ អ្នកចូលរួមក៏ត្រូវបានសួរឲ្យទាយពីរបៀបដែលពួកគេស្រមៃថាមិត្តរបស់ពួកគេនឹងមានប្រតិកម្ម ចំណែកលទ្ធផលបានបង្ហាញថា ការជួបមុខគ្នារហូតមកដល់ពេលនេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការសុំជំនួយ៕ ដោយ៖លី ភីលីព

Most Popular

To Top