អ៊ីស្រាអែល ៖ រដ្ឋាភិបាលអ៊ីស្រាអែល នឹងបង្កើតគណៈកម្មាការ ស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើល របាយការណ៍ ប៉ូលីសបានប្រើ Spyware ដែលបង្កើតឡើង ដោយ NSO Group ដើម្បីលួចចូល “Hack” ទូរស័ព្ទ របស់បុគ្គល សាធារណៈអ៊ីស្រាអែល ដោយគ្មានការអនុញ្ញាត បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ BBC ។
កាសែតក្នុងស្រុក Calcalist បាននិយាយថា មន្ត្រី ក្រុមអ្នកតវ៉ា អ្នកកាសែត និងកូនប្រុសរបស់អតីត នាយករដ្ឋមន្ត្រី Benjamin Netanyahu ស្ថិតក្នុងចំណោមគោលដៅទាំងនោះ ចំណែកសាក្សីសម្រាប់ការកាត់ក្តីពុករលួយរបស់លោក Netanyahu ក៏ត្រូវបានត្រួតពិនិត្យផងដែរ។
នាយករដ្ឋមន្ត្រី Naftali Bennett បាននិយាយថា របាយការណ៍នេះ បើពិតគឺធ្ងន់ធ្ងរណាស់។ NSO Group ជាក្រុមហ៊ុនឃ្លាំមើលអ៊ីស្រាអែល បានប្រឈមមុខនឹងការចោទប្រកាន់ យ៉ាងទូលំទូលាយថា កម្មវិធីលួចចូល របស់ខ្លួន Pegasus ត្រូវបានលក់ទៅឲ្យ និងប្រើប្រាស់ខុសដោយរដ្ឋាភិបាល ផ្តាច់ការនៅទូទាំងពិភពលោក ។
ក្រុមហ៊ុនបាន ទទូចថា ខ្លួនមិនដំណើរការកម្មវិធីនោះទេ នៅពេលវាត្រូវបានលក់ទៅឲ្យអតិថិជន ហើយបានបញ្ជាក់ពីមុនថា វាមិនអាចប្រើ ដើម្បីតាមដានពលរដ្ឋ អ៊ីស្រាអែល បានឡើយ ហើយវាមិនទាន់បានធ្វើអត្ថាធិប្បាយ លើការអភិវឌ្ឍន៍ចុងក្រោយនេះទេ៕ដោយ៖លី ភីលីព