បរទេស ៖ យោងតាមការចេញផ្សាយរបស់ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អធិកាបតីថ្មីអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើការលើកឡើង ថាលោកបានត្រៀម រួចទៅហើយ ដើម្បីអាចធ្វើការដាក់ពង្រាយកងកម្លាំង របស់អាល្លឺម៉ង់ទៅកាន់ប្រទេសលីទុយនេស៊ី។
លោកអធិកាបតីរូបនេះ ក៏បានបញ្ជាក់ដែរថាការដាក់ពង្រាយទ័ពនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីអាចធ្វើការពង្រឹងភាពរឹងម៉ាំ របស់អឺរ៉ុបជាពិសេស សម្ព័ន្ធមិត្តរបស់ណាតូនិង ជាការឆ្លើយទៅនឹងសកម្មភាពបង្កើន ចំនួនយោធារបស់រុស្សីនៅក្បែរព្រំដែនអ៊ុយក្រែន។
លោក Scholz បានថ្លែងបញ្ជាក់បែបនេះថា ៖ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រតិបត្តិការដែលចាំបាច់ទាំងឡាយ ក្នុងការពង្រឹងកម្លាំងការពារ របស់លីទុយនេស៊ី និងកងកម្លាំង ដែលដឹកនាំដោយអាល្លឺម៉ង់។
អធិកាបតីរូបនេះក៏បានអះអាងដែរថា លោកនឹងធ្វើការពិភាក្សាសំណើរ ក្នុងការដាក់ពង្រាយយោធានេះជាមួយនឹងមេដឹកនាំ នៃបណ្តាប្រទេសតំបន់ប៉ាល់តិច ដែលមានទាំងអេស្តូនីឡាត់ វៀត និងលីទុយនេស៊ីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី