បរទេស៖ប្រធានាធិបតីនៃប្រទេសរុស្ សីលោក Vladimir Putin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបើកជំនួបជាមួយនឹងប្រធានាធិបតី បារាំងលោក Emmanuel Macron ដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងមូស្គូ ដើម្បីដោះដូរមតិគ្នាចំពោះបញ្ហាសន្តិសុខនៅអ៊ុយក្រែន និងក៏ដូចជាអឺរ៉ុបផងដែរ។
លោក Putin បានបញ្ជាក់ថាជំនួបគ្នាលើកនេះពោរពេញ ទៅដោយអត្ថប្រយោជន៍ចំពោះពាណិជ្ជកម្ មនិងចំពោះទំនាក់ទំនងទ្វេភាគីហើយជំនួប រវាងមេដឹកនាំទាំងពីរបានប្រព្រឹត្ តទៅអស់រយៈពេលជាច្រើនម៉ោង ។
លោកបន្តទៀតថា៖បញ្ហាព្រួយបារម្ភរបស់រុស្សីត្រូវបានបដិសេធដោយអាមេរិក ព្រមទាំងណាតូខណៈដែលក្រុមកងកម្លាំងសម្ព័ន្ធមិត្តបែរជាបានព្យាយាមក្នុងការ ណែនាំឲ្យរុស្សីអំពីទីកន្លែងនិងរបៀប នៃការធ្វើការចល័តយោធា របស់ខ្លួនទៅវិញ។
អំឡុងនៃការថ្លែងសន្ទរកថាលោក Macron ក៏បានបញ្ជាក់ដែរថា អឺរ៉ុបនៅតែមានឱកាសក្នុងការស្វែង រកមាគ៍ាសន្តិភាពមួយប៉ុន្តែទាមទារឲ្យមានការប្រើប្រាស់ យន្តការថ្មីដើម្បីធានា ឲ្យបាននូវសន្តិសុខរវាងគ្នា ៕
ប្រែសម្រួល៖ស៊ុនលី