ព័ត៌មានអន្តរជាតិ

លោក Biden ព្រមានបិទបំពង់បង្ហូរប្រេង Nort Stream 2

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT.comនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី អាមេរិកបានប្រកាសបិទចោលនូវបំពង់បង្ហូរប្រេង Nord Stream 2 ក្នុងករណីដែលរុស្សី នឹងបើកការវាយប្រហារណាមួយទៅលើប្រទេសអ៊ុយក្រែននាពេលខាងមុខនោះ។

បំពង់បង្ហូរប្រេង Nord Stream 2 គឺជាបំពង់បង្ហូរប្រេងនិងថាមពលហ្គាសរវាងប្រទេសអាល្លឺម៉ង់និងប្រទេសរុស្សីហើយការប្រកាសដោយលោក Biden បានធ្វើឡើងនៅចំពោះមុខ វត្តមានដោយផ្ទាល់លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholf ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងទីក្រុងវ៉ាស៊ិនតោនកាលពីថ្ងៃចន្ទម្សិលមិញនេះ។

ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់ប្រាកដនៅឡើយទេថាតើអធិកាបតិអាល្លឺម៉ង់ រូបនេះបានយល់ព្រមជាមួយនឹងគំនិតឬនៅឡើយនោះទេពីព្រោះថានៅពេលដែលត្រូវបានសាកសួរដោយក្រុមអ្នក កាសែតលោក Olaf ហាក់ដូចជាមិនបាននិយាយលើកឡើងសូម្បីតែឈ្មោះបំពង់បង្ហូរប្រេង Nord Stream 2 នេះឡើយ។

គួរឲ្យដឹងដែរថាគម្រោងសាងសង់បំពង់បង្ហូរប្រេង Nord Stream 2 នេះទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែកំពុងរងចាំការសម្រេចចិត្តនិងអនុម័តដោយក្រុមអ្នកតាក់តែង ច្បាប់របស់អាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top