បរទេស៖ABC នៅថ្ងៃនេះបានចេញសេចក្តីរាយការណ៍ថា ចំនួននៃពលរដ្ឋអត់មានទីជម្រក នៅក្នុងប្រទេសអាមេរិក បានបន្តការឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈដែលបញ្ហាតម្លៃ លំនៅដ្ឋានឡើងខ្ពស់ និងប្រាក់ខែទាប គឺជាផ្នែកមួយនៃបញ្ហា។

ការិយាល័យជំនាញ នៃក្រសួងកិច្ចការងារអភិវឌ្ឍលំនៅដ្ឋាន និងទីក្រុងបានបង្ហាញទិន្នន័យ ថាមនុស្សប្រមាណជា ៦០ភាគរយ ដែលទើបទទួលបានជម្រក និង៤០ភាគរយទៀត កំពុងរស់នៅគ្មានជម្រកសុទ្ធតែជាអ្នក ដែលមានការងារធ្វើ ប៉ុន្តែមិនមានផ្ទះសំបែងស្នាក់នៅឡើយ ហើយក៏រំពឹងទុកថា គ្មានលទ្ធភាព ក្នុងការទិញលំនៅដ្ឋានផ្ទាល់ខ្លួននោះដែរ។
ចំនួននៃអ្នកគ្មានផ្ទះសំបែងរស់នៅ ក្នុងប្រទេសអាមេរិក បានបន្តកើនឡើងតាំងតែ ពីមុនវិបត្តកូវីដមកម្ល៉េះ ហើយអស្ថេរភាពសេដ្ឋកិច្ច ដោយសារកូវីដ បានបង្កបញ្ហាកាន់តែច្រើនឡើង ចំពោះក្រុមអ្នកផ្តល់សេវាស្នាក់នៅ ជូនក្រុមអ្នកអត់មានផ្ទះសំបែងទាំងនោះ៕ ប្រែសម្រួល៖ស៊ុនលី
