ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយនៅថ្ងៃអង្គារ ទី ៨ ខែកុម្ភៈ ឆ្នាំ២០២២ ថាប្រធានាធិបតីរុស្សី Vladimir Putin បានសន្យាថាស្ថានភាព នៅតាមព្រំដែនរុស្សី-អ៊ុយក្រែន នឹងត្រឡប់មានភាពល្អប្រសើរឡើងវិញ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន ABC News។

នេះជាសញ្ញាវិជ្ជមានមួយ បង្ហាញថាបញ្ហានៅព្រំដែនអ៊ុយក្រែន-រុស្សី នឹងអាចត្រូវបានបញ្ចប់ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដោយកម្តៅនៃការបង្អួតសាច់ដុំ កងទ័ពដាក់គ្នា ក៏ថយចុះផងដែរ ក្រោយមានការសម្របសម្រួល ពីភាគីបារាំង ដែលជាសមាជិកមួយ របស់អង្គការណាតូ៕ Source: Sabay


