បរទេស ៖ ប្រេសិតពិសេស របស់អ៊ុយក្រែន សម្រាប់ចក្រភពអង់គ្លេស លោក Vadim Pristayko ដែលបានថ្លែង
នៅក្នុងបទសម្ភាសន៍ មួយ កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថាប្រទេស អង់គ្លេស បានសន្យាក្នុងការផ្តល់ឲ្យ អ៊ុយក្រែននូវប្រព័ន្ធមីស៊ីលសម្រាប់ការពាររថក្រោះមួយចំនួន។

ប្រព័ន្ធការពារទាំងនោះ នឹងត្រូវរៀបចំនិងដាក់ពង្រាយ តាមក្បែរដែនសមុទ្រ ជាប់នឹងសមុទ្រខ្មៅ ដើម្បីអាចប្រឈម មុខទៅនឹងការកើនឡើង នៃសកម្មភាពយោធា របស់រុស្សី ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក Vadim មិនផ្តល់ព័ត៌មានលំអិត អំពីអាវុធទាំងនោះឡើយ ។
មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បែបនេះថា នេះគឺជាលើកដំបូងហើយ ដែលអ៊ុយក្រែន បានទទួលអាវុធពិត ជាលើកដំបូងសម្រាប់កងកម្លាំងរបស់យើងជាពិសេសជួរទ័ពជើងទឹក ។ មីស៊ីលទាំងនេះនឹងត្រូវបាន ប្រើប្រាស់ក្នុងការប្រឆាំង ទៅនឹងរុស្សីនៅ ក្នុងតំបន់សមុទ្រខ្មៅ និងសមុទ្រ Azov៕
ប្រែសម្រួល៖ស៊ុនលី
